Powered by Blogger.

Monday, March 21, 2016

សិទ្ធមនុស្សនៅកម្ពុជា

ដោយយល់ឃើញថា ការទទួលស្គាល់ជាប់ពីកំណើត និង សិទ្ធិស្មើភាព និង សិទ្ធិមិនអាចលក់ដូរ ផ្ទេរ ឬ ដកហូតបានរបស់ សមាជិកទាំងអស់ នៃគ្រួរសារ មនុស្ស គឺជាគ្រឹះនៃសេរីភាព យុត្តិធម៌និង សន្ដិភាព ក្នុងពិភពលោក។ ដោយ យល់ឃើញថា ការមិនទទួលស្គាល់ និង ការប្រមាថ មើលងាយ សិទ្ធិមនុស្ស នាំឲ្យ មានអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ធ្វើអោយ ក្ដៅក្រហាយ ដល់សតិសម្បជញ្ញះ មនុស្សជាតិ ។ ដោយយល់ឃើញថា ប្រជាជាតិ ទាំងឡាយ នៃសហប្រជាជាតិបានប្រកាស បញ្ជាក់ សាជាថ្មី ក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួន ទៅលើមូលដ្ឋាន នៃមនុស្ស លើសេចក្ដី ថ្លៃថ្នូរ លើតម្លៃ របស់មនុស្ស និង លើសមភាព នៃសិទ្ធិរវាង បុរសនិងស្រ្ដី ហើយប្ដេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និង