Powered by Blogger.

Wednesday, February 25, 2015

ខេត្តកែប




  ខេត្តកែប គឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជាដែលគ្របដណ្ដប់ផ្ទៃដី ៣៣៦ គ.ម (១៣០ ម៉ាយ .) មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិនព្រះសីហនុនិងត្បូងឃ្មុំដែលត្រូវបានបង្កើតឡើង
តាមរាជក្រឹត្យថ្ងៃ២២ធ្នូ២០០៨ត្រូវបានបំបែក
ចេញពីខេត្តកំពតស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។រួមខេត្តគឺក្រុងកែបហើយក៏មានឧទ្យានជាតិមួយដែរដែលគេហៅថាឧទ្យានជាតិកែប។ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រ​ពីព្រំដែនកម្ពុជាវៀតណាមឡើយ។ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាងនិងគ្រួសខ្មៅៗដែលខុសពីក្រុងព្រះសីហនុដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។

ប្រវត្តិសាស្ដ្រខេត្តកែប  
ខេត្តកែប​ទើប​តែ​ផ្ទេរ​ពី​ឈ្មោះ​ក្រុងកែប​នាពេល​កន្លង​ទៅ​ប៉ុណ្ណោះ។ ក្រុងកែប​បាន​កសាង​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ ១៩០៨ ក្នុង​សម័យ​អាណានិគម​បារាំង។ ទីក្រុង​នេះ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត​មួយ​ក្នុងទសវត្សរ៍ឆ្នាំ១៩៦០នា​សម័យ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម។តាម​ការ​តំណាល​របស់​អ្នក​ខ្លះឈ្មោះ​ទីក្រុង​កែប​នេះ ​បាន​ក្លាយ​ពី​ពាក្យ​បារាំង ឡឺ​កាប (Le cap) ប្រែ​មក​ជា​ពាក្យ​ខ្មែរគឺ “ជ្រោយ” ដែល​មាន​ន័យ​ថា ដី​ដុះ​លយ​ទៅ​សមុទ្រ។​ តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែបគឺដើមឡើយមានស្តេចមួយអង្គព្រះនាមសាគររាជ
ដែលមានមន្តអាគមខ្លាំងពូកែបានប្រើសិល្ប៍សេកមន្តអាគមគាថាសណ្តំមេទ័ពម្នាក់នៅ 
អង្គរធំហើយបានលួចយកសេះសរបស់មេទ័ពនោះមកជាមួយពលសេនាខ្លួនមួយចំនួន។ពេល
មេទ័ពផ្អើលឆោឡោដេញតាមចាប់ស្តេចសាគររាជនិងពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រ។ពេលឈប់សម្រាកនៅមាត់សមុទ្រទ័ពដែលដេញ
 តាមពីក្រោយក៏មកដល់។ដោយមានការភិតភ័យស្តេចសាគររាជបានឡើងបំផាយសេះ 
ប៉ុន្តែសេះសនោះក៏កញ្ជ្រោលឡើងធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀតដោយទុកចោលកែបសេះនៅទីនោះ។តំណមកគេក៏បានហៅទីនោះ
ឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅខ្លីមកត្រឹមពាក្យ “កែប” រហូតដល់សព្វថ្ងៃនេះ។

=>អត្តបទនេះដកស្រង់ចេញពី ខេត្តកែប​ ក្នុង​ទំព័រវិគីភិឌា

No comments:

Post a Comment