Powered by Blogger.

Monday, November 23, 2015

ទិវាអនាម័យបរិស្ថានជាតិ និងអនាម័យបរិស្ថានពិភពលោក

 ខេត្តកែប៖ មានកម្មពិធីទិវាអនាម័យបរិស្ថានជាតិ និងអនាម័យបរិស្ថានពិភពលោក ថ្ងៃទី២៣ ខែ វិច្ឆិការ ឆ្នាំ២០១៥ ដោយមានការចូលរួម ពីឯកឧត្តម កែន សត្ថា ជាអភិបាលនៃគណអភិបាលខេត្តកែប រួមទាំងមន្ទីប្រដាប់អាវុធ មន្ទី បរិស្ថាន មន្ទីអប់រំ​ និងកងកម្លាំង គ្រប់ប្រភេទ ប្រជាពលរដ្ឋ យុវជនកាកបាទក្រហម សិស្សានុសិស្សគ្រ
ប់សាលានៃសាលាខេត្តកែប ក្រុមសិស្សានុសស្សដុនបូស្កូខេត្តកែប រួមទាំង លោកគ្រូ អ្នកគ្រូ ផងដែរ ដើម្បីដើររើសសម្រាមពីផ្សារក្ដាមរហូតដល់ឆ្នេរកែប។ ធ្វើឡើងក្នុងគោលបំណងធ្វើអោយខេត្តកែបមានភាពស្រស់ស្អាត និងបំបាត់ការចោលសម្រាមក្នុងខេត្តកែប និងដើម្បីអោយប្រជាពលរដ្ឋយល់ដឹងអោយកាន់តែច្បាស់ពីផលប៉ះពាល់នៃការចោលសម្រាម ហើយក្នុងគោលបំណងសំខាន់នោះគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយមកលេងលំហែកាយនៅខេត្តកែបអោយកាន់តែច្រើនឡើងៗដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងប្រកួតប្រជែងទីក្រុងស្អាត ។ កន្លែងទេសចរណ៍មួយមិនថានៅកន្លែងណាក៏ដោយបើចង់អោយមានភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនគឺយើងត្រូវសម្អាតកន្លែងនោះអោយបានស្អាតជាពិសេសគឺបញ្ហាសម្រាមបើយើងចោលវាផ្ដេះផ្ដាស់នោះវានិងធ្វើអោយមានក្លិនមិនល្អនិងបាត់ភាពស្រស់ស្អាត់ និងបាត់ភ្ញៀវទេសចរណ៍ផងដែរ។



No comments:

Post a Comment