Powered by Blogger.

Saturday, November 21, 2015

ម៉ោង Moral រៀងរាល់ថ្ងៃសុក្រ

 នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប៖ នៅរៀងរាល់ថ្ងៃសុក្រពេលព្រឹក ពីម៉ោងប្រាំពីកន្លះ ដល់ម៉ោងប្រាំបីកន្លះ មានមួយម៉ោងសម្រាប់អោយលោកគ្រូ អ្នកគ្រូ ប្រធានផ្នែកនីមួយៗតែងតែមានការជួបជាមួយនិងសិស្សានុសិស្សគ្រប់ផ្នែកដើម្បីរំលឹកដល់សិស្សានុសិស្សនូវវិន័យមួយចំនួ
ននិងប្រាប់ពីគន្លឹះរបៀបនៃការស្វែងរកការងារធ្វើនិងសិលធម៍ជាមនុស្សល្អហើយតែងតែប្រាប់សិស្សានុសិស្សអោយខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអោយក្លាយជាសិស្សពូកែ អត់ធ្មត់ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើពេលដែលបញ្ចប់ការសិស្សាពីសាលាទៅ។ ហើយលោក គ្រូ អ្នកគ្រូ តែងតែនិយាយលើកទឹកចិត្តសិស្សដែលរៀនខ្សោយ អោយចេះមើលគំរូមិត្តៗដែលរៀនពូកែ និងជំរុញទឹកចិត្តសិស្សអោយមានទឹកចិត្តក្នុងការខិតខំប្រឹងប្រែងរៀនសូត្រមិនតែប៉ុណ្ណោះក៏និយាយលើកទឹកចិត្តសិស្សដែលពិការអោយខិតខំរៀនសូត្រផងដែរថា អោយតែយើងមានសមត្ថភាពពិតប្រាកដទោះបីជាយើងពិការពិតមែនប៉ុន្តែយើងអាចមានសមត្ថភាពក្នុងការប្រកូតប្រជែងការងារនៅខាងក្រៅបានដែរ៕

No comments:

Post a Comment