ខេត្តកែប: នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ បានប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៦២ ដែលមានកាចូលរួមពីឯកឧត្តម
កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែបព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលស្រុក ខ័ណ្ឌ មេឃុំ ចៅសង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ធ សិស្សដុនបូស្កូ កែប និងសិស្សានុសិស្ស និស្សិតផ្សេងៗទៀត ។
កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹកព្រះវិញ្ញាណខណ្ឌព្រះបាទសម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ធ វីរយុទ្ធជន និងវីរយុទ្ធនារី ដែលបានខិតខំតស៊ូព្យាយាមទាមទារឯករាជ្យពីបារាំង ដែលបានចូលមកត្រួតត្រាប្រទេសកម្ពុជាតាំងពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣។ មូលហេតុដែលត្រូវប្រារព្ធនោះគឺដើម្បីរំលឹកដល់ថ្ងៃនៃការង្កើតកងយុទ្ធពលខេមរភូមិន្ទ ដែលខិតខំកំចាត់ពួកអាណានិគមនិយមបារាំងក្រោមការដឹកនាំ និងគ្រប់គ្រងដោយព្រះករុណាព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិខ្មែរ ដែលព្រះអង្គជានិច្ចកាលតែងតែ គិតគួរពីសុខទុក្ខរបស់រាស្រ្តខ្មែរ ព្រះអង្គតស៊ូរហួតដល់បារាំងព្រមប្រគាល់ទឺកដីដែលបារាំងបានគ្រប់គ្រងទាំងអស់មកឲ្យខ្មែរជាអ្នកគ្រប់គ្រងវិញនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្នុងស្មារតីគោរព និងគុណចំពោះព្រះបរមរតនកោដ ដែលជាខួបទី៦២ របស់ខ្មែរក្នុងការបានឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង។ជាចុងក្រោយកម្មវិធីទាំងមូលក៏បានបង្ហោះនូវប៉េងប៉ោងដែលជានិមិត្តរូបនៃឯករាជ្យជាតិ។


No comments:
Post a Comment