Powered by Blogger.

Wednesday, December 30, 2015

នៅខេត្តកែបបានប្រារព្ធពិធីបុណ្យបង្ហោះក្លែង



នៅខេត្តកែបបានប្រារព្ធពិធីបុណ្យបង្ហោះក្លែងនៅមុខសាលាខេត្តកែប ដែលមានការចូលរួមដោយមន្រ្ដីគ្រប់ជាន់ថ្នាក់និង​ ប្រជាពលរដ្ឋហើយនិង សិស្សានុសិស្សដុនបូស្កូខេត្តកែប​ និងសិស្សមកពីសាលាផ្សេងៗទៀតបានមកចូលរូមអបអរសាទរយ៉ាងសប្បាយរីករាយ។ ហើយក៏មានការផ្ដល់កិត្តិយសពី​
លោក ទេព យុទ្ធី ដែលជាអភិបាលរង នៃខេត្តកែប។ ហើយលោក អភិបាលរងខេត្តកែបក៏បាននិយាយអគុណចំពោះមន្រ្ដីគ្រប់ជាន់ថ្នាក់និង ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មពិធីបុណ្យនេះ ។ ហើយគាត់សង្ឃឹមថាឆ្នាំក្រោយៗទៀតនិងមានការចូលរួមទាំងអស់គ្នាច្រើនអញ្ចឹងទៀត​ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅខេត្តកែបអោយមានការរីកចម្រើនជាបន្ដបន្ទាប់ទៅទៀត។ កម្មពិធីបុណ្យនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីថែរក្សានូវវប្បធម៌ប្រពៃណីខ្មែរដែលមានតាំងពីបូរាណ្យមក និង ដើម្បីអោយមានភ្ញៀវទេសចរណ៍មកទស្សនាខេត្តកែបអោយកាន់តែច្រើនឡើង។




No comments:

Post a Comment