លោកគ្រូ Sergio Gaviria ជាជនជាតិអេស្ប៉ាញគាត់បានមកសាលាបច្ចេកទេសដុនបូស្កូខេត្តកែបដើម្បីបង្រៀនសិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទី២ជុំនាន់ទី៤ អំពី Podcast ចំនួន១ខែ។ គាត់បានបង្រៀនអំពីរបៀបនៃការថតសំលេង ដោយប្រើប្រាស់កម្មវិធី Audacity ដើម្បីថត និងបង្កើតជាសំលេងធ្វើជារឿង រៀបរាប់ពីអ្វីមួយ និងពត៌មានធ្វើជាសំលេង ដែលខុសពីទូរទូស្សន៍ដែលយើងធ្វើការផ្សព្វផ្សាយដោយបង្ហាញជារូបភាព។ គាត់បានប្រាប់ទៀតថា
ការសិក្សាអំពីសំលេងនិងធ្វើការផ្សព្វផ្សាយតាមប្រពន្ធ័អ៊ីនធើណីត និងតាមវិទ្យុរគឺវាមានសារៈសំខាន់ណាស់ពីព្រោះជនដែលពីការភ្នែកគឺពួកគេអាចទទូលពត៌មានតាមរយះសំលេងបានមិនមែនតាមរយះមើលទេ និងតាមតំបន់មួយចំនួនគឺគ្មានអគ្គិសនីទេដើម្បីមើលទូរទស្សន៍ដួច្នេះមានតែវិទ្យុរទេដែលអាចបញ្ជូនពត៌មានដល់ពូកគេបាន ។ បន្ទាប់ពីការបង្រៀនអស់រយះពេល១ខែគឺសិស្សានុសិស្សបានយល់ច្រើនអំពីការធ្វើជាសំលេងនិងសារៈប្រយោជន៍របស់វា ហើយក៏មានការផ្ដល់ជូននូវវិញ្ញាបនប័ត្រមួយសន្លឹកដើម្បីបញ្ជាក់ពីការសិក្សាបានដោយជោគជ័យក្នុងរយះពេលមួយខែ។ ហើយយើងក៏មានការថតជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។


No comments:
Post a Comment