Powered by Blogger.

Friday, January 29, 2016

បុណ្យកីឡាពណ៌នៅដុនបូស្កូ ខេត្តកែប

 នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០១៦ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានប្រារព្ធពិធីបុណ្យកីឡាពណ៌ ការប្រារព្ធពិធីបុណ្យនេះឡើង គឺជាលើកទី៥ហើយបើគិតទាំងឆ្នាំនេះ។ ប្រារព្ធពិធីនេះគឺ ដើម្បីរំលឹកដល់លោកពុកដុនបូស្កូដែលបានស្លាប់ទៅ ពីព្រោះលោក គឺចូលចិត្តអោយយុវជន យុវនារីលេងកីឡាច្រើនដើម្បីចេះសាមគ្គីគ្នាក្នុងការប្រកួតប្រជែង
និងធ្វើការជាក្រុម និងដើម្បីសុខភាព ហើយលោកតែងតែជួយដល់ក្មេងៗដែលក្រក្រី ក្មេងដែលគ្មានសមត្ថភាពក្នុងការមកចូលរៀនដើម្បី ទទួលនូវជំនាញ ហើយក៏ដើម្បីអោយ យុវជន និងយុវនារីទាំងអស់យល់អត្តន័យនៃពណ៌នីមួយៗផងដែរ។


No comments:

Post a Comment