Powered by Blogger.

Wednesday, January 27, 2016

សិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទី១ជំនាន់ទី៥កំពុងរៀបចំទង់ដើម្បីបុណ្យកីឡាពណ៌

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ សិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទី១ជំនាន់ទី៥ បានកំពុងតែរៀបចំទង់ជាតិ និងទង់តំណាងពណ៌នីមួយៗដើម្បីត្រៀមរៀបចំបុណ្យកីឡាពណ៌ដែលស្ថិតនៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។ បុណ្យកីឡាពណ៌នេះប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៦ត្រូវនិងថ្ងៃសុក្រ។ បុណ្យកីឡាពណ៌នេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បី
អោយសិស្សានុសិស្សរវាងសិស្សប្អូននិងសិស្សច្បងហើយនិងលោកគ្រូ អ្នកគ្រូ បានស្គាល់គ្នាអោយកាន់តែច្បាស់ និងកាន់តែស្និទស្នាលគ្នាកាន់តែខ្លាំងឡើងៗ ហើយដើម្បីអោយសិស្សានុសិស្សចេះរួមកម្លាំងគ្នាក្នុងការធ្វើការជាក្រុម ដើម្បីយកជ័យជំនះទៅលើពណ៌ដែលជាដៃគូរប្រកួតប្រជែង។


No comments:

Post a Comment